ព្រះត្រៃបិដក ភាគ ២៣

ខាងក្នុង​ក្តី​ ​អាបោធាតុ​ណា​ ​ជា​ខាងក្រៅ​ក្តី​ ​ធាតុ​ទាំង​នុ៎ះ​ ​ហៅថា​ ​អាបោធាតុ​ដូចគ្នា​។​ ​បុគ្គល​គួរ​ឃើញ​អាបោធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​លុះ​បុគ្គល​ឃើញ​អាបោធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ចាក​អាបោធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ប្រាស​ចេញ​ចាក​អាបោធាតុ​។​
 [​១៣៧​]​ ​ម្នាល​រាហុល​ ​ចុះ​តេជោធាតុ​ ​តើ​ដូចម្តេច​ខ្លះ​ ​តេជោធាតុ​ ​(​នោះ​)​ ​ខាងក្នុង​ក៏​មាន​ ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​រាហុល​ ​ចុះ​តេជោធាតុ​ខាងក្នុង​ ​ដូចម្តេច​ ​រូប​ណា​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​ក្តៅ​ ​ដល់​នូវ​ភាពជា​របស់​ក្តៅ​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​គឺ​ភ្លើង​ដែល​ធ្វើ​កាយ​ឲ្យ​ផ្សព្វផ្សាយ១​ ​ភ្លើង​ដែល​ធ្វើ​កាយ​ឲ្យ​ទ្រុឌទ្រោម១​ ​ភ្លើង​ដែល​ធ្វើ​កាយ​ឲ្យ​ក្តៅរោលរាល១​ ​ភ្លើង​ធ្វើ​អាហារ​ដែល​ស៊ី​ ​ផឹក​ ​ទំពា​ ​លិទ្ធ​ភ្លក្ស​ ​ហើយ​ឲ្យ​ទ្រុឌទ្រោម​ ​រលួយ​ទៅ​ដោយ​ស្រួល១​ ​ពុំ​នោះ​សោត​ ​រូប​ណាមួយ​ ​ក្រៅអំពី​នេះ​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​ក្តៅ​ ​ដល់​នូវ​ភាពជា​របស់​ក្តៅ​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​ម្នាល​រាហុល​ ​នេះ​ហៅថា​ ​តេជោធាតុ​ខាងក្នុង​។​ ​មួយវិញទៀត​ ​តេជោធាតុ​ណា​ ​ខាងក្នុង​ក្តី​ ​តេជោធាតុ​ណា​ ​ខាងក្រៅ​ក្តី​ ​ធាតុ​ទាំង​នុ៎ះ​ ​ហៅថា​ ​តេជោធាតុ​ដូចគ្នា​។​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636826613634208527
ទៅកាន់ទំព័រ៖