ព្រះត្រៃបិដក ភាគ ២៣

ដី​ក៏​មិន​នឿយណាយ​ ​ឬ​ធុញទ្រាន់​ ​ឬ​ខ្ពើមរអើម​ ​ដោយ​វត្ថុ​ទាំងនោះ​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ផែនដី​ ​យ៉ាងនោះ​ឯង​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ផែនដី​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​ឡើយ​។​
 [​១៤១​]​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ឲ្យ​ដូចជា​ទឹក​ ​ម្នាល​រាហុល​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ទឹក​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​។​ ​ម្នាល​រាហុល​ ​ជន​ទាំងឡាយ​លាង​វត្ថុ​ស្អាត​ក្តី​ ​លាង​វត្ថុ​មិន​ស្អាត​ក្តី​ ​លាង​គូថ​ក្តី​ ​លាង​ទឹកមូត្រ​ក្តី​ ​លាង​ទឹកមាត់​ក្តី​ ​លាង​ខ្ទុះ​ក្តី​ ​លាង​ឈាម​ក្តី​ ​ក្នុងទឹក​ ​ទឹក​ក៏​មិនបាន​នឿយណាយ​ ​ឬ​ធុញទ្រាន់​ ​ឬ​ខ្ពើមរអើម​ដោយ​វត្ថុ​ទាំងនោះ​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ទឹក​ ​យ៉ាងនោះ​ឯង​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ទឹក​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​ឡើយ​។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636826614745072065
ទៅកាន់ទំព័រ៖