ព្រះត្រៃបិដក ភាគ ២៣
ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមាលុង្ក្យបុត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូល នូវដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ចូលទៅសម្ងំ នៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ឃាត់ហាម ព្រះមានព្រះភាគ មិនទាន់សំដែងទិដ្ឋិទាំងនោះ ប្រាប់ដល់អាត្មាអញនៅឡើយ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អាត្មាអញ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនគាប់ចិត្ត ដល់អាត្មាអញទេ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនពេញចិត្តដល់អាត្មាអញឡើយ អាត្មាអញ នឹងចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរនូវដំណើរនុ៎ះ បើព្រះមានព្រះភាគ
ID: 636826617575203939
ទៅកាន់ទំព័រ៖