ព្រះត្រៃបិដក ភាគ ២៣

ទាំង​ដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​សីល​ព្វ​ត្ត​បរា​មា​សៈ​ ​ដែល​កើតឡើង​ ​តាម​សេចក្តី​ពិត​បាន​ ​អរិយសាវ័ក​នោះ​ ​តែង​លះបង់​នូវ​សីល​ព្វ​ត្ត​បរា​មា​សៈ​ ​ដែល​ប្រកបដោយ​អនុស័យ​នោះ​។​ ​ជា​អ្នក​មិន​មាន​កាមរាគ​ ​គ្រប​សង្កត់ចិត្ត​ ​មិន​មាន​កាមរាគ​រួបរឹត​ចិត្ត​ ​ទាំង​ដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​កាមរាគ​ ​ដែល​កើតឡើង​ ​តាម​សេចក្តី​ពិត​បាន​ ​អរិយសាវ័ក​នោះ​ ​តែង​លះបង់​នូវ​កាមរាគ​ ​ដែល​ប្រកបដោយ​អនុស័យ​នោះ​។​ ​ជា​អ្នក​មិន​មាន​ព្យាបាទ​ ​គ្រប​សង្កត់ចិត្ត​ ​មិន​មាន​ព្យាបាទ​រួបរឹត​ចិត្ត​ ​ទាំង​បានដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​ព្យាបាទ​ ​ដែល​កើតឡើង​ ​តាម​សេចក្តី​ពិត​បាន​ ​អរិយសាវ័ក​នោះ​ ​តែង​លះបង់​នូវ​ព្យាបាទ​ ​ដែល​ប្រកបដោយ​អនុស័យ​នោះ​។​
 [​១៥៦​]​ ​ម្នាល​អានន្ទ​ ​មគ្គ​ណា​ ​បដិបទា​ណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​ ​បុគ្គល​មិនបាច់​អាស្រ័យ​នូវ​មគ្គ​នោះ​ ​នូវ​បដិបទា​នោះ​ទេ​ ​ក៏​គង់​ដឹង​ ​ឬ​គង់​ឃើញ​ ​គង់​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥បាន​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​ ​ម្នាល​អានន្ទ​ ​ដូចដើម​ឈើ​ធំ​ ​ដែល​មាន​ខ្លឹម​ ​កំពុង​ឋិតនៅ​ ​បុគ្គល​មិនបាន​ច្រាស​យក​សម្បក​ចេញ​ ​មិនបាន​ចាំង​យក​ស្រាយ​ចេញ​ ​ក៏​គង់តែ​កាប់​យក​ខ្លឹម​បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636826623683893336
ទៅកាន់ទំព័រ៖