ព្រះត្រៃបិដក ភាគ ២៣
[១៥៨] ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរំលត់នូវបដិឃសញ្ញា ព្រោះមិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ដោយប្រការទាំងពួង ចូលកាន់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលកាន់សមាបត្តិនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះបាន លុះភិក្ខុនោះ បានដោះចិត្ត ចាកធម៌ទាំងនោះហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់នៃតណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើបែរជា
ID: 636826625066172398
ទៅកាន់ទំព័រ៖