ព្រះត្រៃបិដក ភាគ ២៣

ជា​សេចក្តី​មិន​សប្បាយ​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​វិនាស​ ​ជា​របស់​សាបសូន្យ​ ​ជា​របស់​មិន​ស្តាប់​បង្គាប់​ចិត្ត​។​ ​ភិក្ខុ​នោះ​ ​រមែង​ដោះ​ចិត្ត​ ​ចាក​ធម៌​ទាំងនោះ​បាន​ ​លុះ​ភិក្ខុ​នោះ​ ​បាន​ដោះ​ចិត្ត​ ​ចាក​ធម៌​ទាំងនោះ​ហើយ​ ​រមែង​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​អមត​ធាតុ​ថា​ ​ការ​រម្ងាប់​បង់​នូវ​សង្ខារ​ទាំងពួង​ ​ការ​លះបង់​ ​នូវ​ឧបក្កិលេស​ទាំងពួង​ ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​សេចក្តី​នឿយណាយ​ ​សេចក្តី​រលត់​តណ្ហា​ ​គឺ​ព្រះនិព្វាន​ណា​ ​ព្រះនិព្វាន​នុ៎ះ​ ​ជា​របស់​ល្អិត​ ​ព្រះនិព្វាន​នុ៎ះ​ ​ជា​របស់ប្រសើរ​ល្អ​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​វិបស្សនា​ ​ដែល​មាន​ព្រះ​ត្រៃលក្ខណ៍​ ​ជា​អារម្មណ៍​ ​រមែង​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​បើ​បែរជា​មិនបាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងនោះ​ទេ​ ​ក៏​គង់​បាន​ទៅ​កើតជា​ ​ឱប​បា​តិកៈ​កំណើត​ ​ព្រោះ​សេចក្តី​ត្រេកអរ​ក្នុង​ធម៌​នោះ​ ​ព្រោះ​សេចក្តី​រីករាយ​ ​ក្នុង​ធម៌​នោះ​ ​ព្រោះ​ការ​អស់​ទៅ​ ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥ហើយ​ ​នឹង​បរិនិព្វាន​ក្នុង​ទីនោះ​ ​មិន​ត្រឡប់​អំពី​លោក​នោះ​មកវិញ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​មគ្គ​នេះឯង​ ​បដិបទា​នេះឯង​ហើយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636826625535399236
ទៅកាន់ទំព័រ៖