ព្រះត្រៃបិដក ភាគ ២៣

 [​១៦២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​ប្រមាណ​ច្រើន​រូប​ ​នាំគ្នា​ធ្វើ​ចីវរ​កម្ម​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​លុះ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​កន្លង៣ខែ​ទៅ​ ​ព្រះអង្គ​ ​បម្រុង​នឹង​ស្តេច​ចេញ​ ​ទៅកាន់​ចារិក​។​ ​គ្រានោះ​ឯង​ ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​បាន​ចូល​ទៅ​រក​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​មួយអន្លើ​ ​ដោយ​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​នឹង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​នាំគ្នា​និយាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភទ្ទា​លិ​ ​ចីវរ​កម្ម​នេះឯង​ ​ដែល​យើង​ទាំងឡាយ​ ​ធ្វើ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​លុះ​ព្រះមានព្រះភាគ​ ​មាន​ចីវរ​កម្ម​សម្រេច​ហើយ​ ​កន្លង៣ខែ​ទៅ​ ​ទ្រង់​នឹង​ស្តេច​ចេញទៅ​កាន់​ចារិក​។​ ​ម្នា​លភ​ទ្ទា​លិ​មាន​អាយុ​ ​យើង​សូម​ដាស់តឿន​ ​ចូរ​លោក​ ​យកចិត្ត​ទុកដាក់​នឹង​កំហុស​ ​(​ចំពោះ​សិក្ខាបទ​ ​ដែល​ព្រះ​សាស្តា​ ​ទ្រង់​បញ្ញត្ត​)​ ​នុ៎ះ​ ​ឲ្យ​ប្រពៃ​ចុះ​ ​អ្នក​កុំ​ធ្វើឲ្យ​លំបាក​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​ ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​ក៏​ទទួលពាក្យ​ពួក​ភិក្ខុ​ទាំងនោះ​ថា​ ​ករុណា​ ​អាវុសោ​ ​ដូច្នេះហើយ
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636826626794081228
ទៅកាន់ទំព័រ៖