ព្រះត្រៃបិដក ភាគ ២៣

 [​១៦៤​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​ភទ្ទា​លិ​ ​ទោស​គ្រប​សង្កត់​អ្នក​ ​ដែល​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ពិតមែនហើយ​ ​ព្រោះ​កាលដែល​តថាគត​ ​កំពុង​បញ្ញត្ត​សិក្ខាបទ​ ​កំពុង​ឲ្យ​ភិក្ខុសង្ឃ​សមាទាន​សិក្ខា​ ​អ្នក​ក៏បាន​ប្រាប់​ ​នូវ​សេចក្តី​មិន​អាច​នឹង​ធ្វើតាម​បាន​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​សំគាល់ហេតុ​នោះ​ថា​ ​ដូចម្តេច​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​ឧភតោភាគ​វិមុត្ត​ ​តថាគត​និយាយ​ ​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ចុះ​ ​ស្ពាន​របស់​តថាគត​ ​មាន​ក្នុង​ភក់​ដូច្នេះ​ ​តើ​ភិក្ខុ​នោះ​ ​គប្បី​ទៅ​ខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ ​ឲ្យ​ច្រាន​កាយ​របស់​ខ្លួន​ ​ឬ​គប្បី​ពោល​ប្រកែក​ថា​ទេ​។​ ​ព្រះ​ភទ្ទា​លិ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​ទេ​។​ ​ព្រះអង្គ​ ​ត្រាស់​សួរ​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​សំគាល់ហេតុ​នោះ​ថាដូចម្តេច​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​បញ្ញា​វិមុត្ត​បុគ្គល​ ​ជា​កាយ​សក្ខី​បុគ្គល​ ​ជា​ទិដ្ឋិ​ប្ប​ត្ត​បុគ្គល​ ​ជា​សទ្ធា​វិមុត្ត​បុគ្គល​ ​ជា​ធម្មា​នុ​សារី​បុគ្គល​ ​ជា​សទ្ធា​នុ​សារី​បុគ្គល​(​១​)​ ​តថាគត​ ​និយាយ​នឹង​បុគ្គល​នោះ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ចុះ​ ​ស្ពាន​របស់​តថាគត​ ​មាន​ក្នុង​ភក់​ដូច្នេះ​ ​តើ​ភិក្ខុ​នោះ​គប្បី​ដើរទៅ​ខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ ​ឲ្យ​ច្រាន​កាយ​របស់​ខ្លួន​ ​ឬ​គប្បី​ពោល​ប្រកែក​ថា​ទេ​។​ ​
​(​១​)​ ​សេចក្តី​អធិប្បាយ​អំពី​បុគ្គល​ទាំងនេះ​ ​ចូរ​មើល​នយលក្ខណៈ​ ​ក្នុង​សម្បសាទ​នី​យសូ​ត្រ​ ​ទីឃនិកាយ​ ​បា​ដិក​វគ្គ​ ​ផង​ចុះ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636826627941416852
ទៅកាន់ទំព័រ៖