ព្រះត្រៃបិដក ភាគ ២៣

 [​១៦៥​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​ភទ្ទា​លិ​ ​ទោស​គ្រប​សង្កត់​នូវ​អ្នក​ដែល​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​ពិតមែនហើយ​ ​ព្រោះ​កាលដែល​តថាគត​ ​កំពុង​បញ្ញត្ត​សិក្ខាបទ​ ​កំពុង​ឲ្យ​ភិក្ខុសង្ឃ​សមាទាន​សិក្ខា​ ​អ្នក​បាន​ប្រាប់​នូវ​សេចក្តី​មិន​អាច​នឹង​ធ្វើតាម​បាន​ ​ម្នា​លភ​ទ្ទា​លិ​ ​កាលណា​អ្នក​បានឃើញ​ទោស​តាម​ទោស​ហើយ​ ​ត្រឡប់​មក​ធ្វើ​ ​តាម​ធម៌​ ​គឺ​សូម​ខមាទោស​ ​តថាគត​ ​នឹង​អត់ទោស​ចំពោះ​កំហុស​នោះ​ ​ដល់​អ្នក​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះថា​ ​បុគ្គល​ដែល​បានឃើញ​ទោស​តាម​ទោស​ ​ហើយ​ត្រឡប់​មក​ធ្វើតាម​ធម៌​ ​គឺ​សូម​ខមាទោស​វិញ​ ​ទើបដល់​នូវ​ការ​សង្រួម​តទៅ​ ​នេះឯង​ជា​សេចក្តី​ចំរើន​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​
 [​១៦៦​]​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មិនបាន​បំពេញ​សិក្ខា​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ទេ​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​គប់​រក​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទីវាល​ ​គំនរ​ ​ចំបើង​ ​(​កាលបើ​នៅក្នុង​ទី​ដូច្នេះ​)​ ​មុខ​ជា​អាត្មាអញ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ប្រសើរ​ ​អាច​កំចាត់​បង់​នូវ​កិលេស​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​។​ ​ភិក្ខុ​នោះ​ ​ក៏​គប់​រក​សេនាសនៈ​ស្ងាត់​ ​គឺ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636826628545351395
ទៅកាន់ទំព័រ៖