ព្រះត្រៃបិដក ភាគ ២៣
ទីវាល គំនរ ចំបើង គួរតែអាត្មាអញ ធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង កាលបើភិក្ខុនោះ ចេញទៅនៅដូច្នោះហើយ ព្រះសាស្តា ក៏មិនតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯង បុគ្គលនោះ កាលបើព្រះសាស្តា មិនតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯងហើយ រមែងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌បាន។ ភិក្ខុនោះ រមែងស្ងប់ស្ងាត់ ចាកកាម ស្ងប់ស្ងាត់ចាកអកុសលធម៌ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីវិវេក ដំណើរនុ៎ះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ បានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុ
ID: 636826629096772935
ទៅកាន់ទំព័រ៖