ព្រះត្រៃបិដក ភាគ ២៣

លោក​មាន​អាយុ​ទាំងឡាយ​ ​សូម​លោក​ទាំងឡាយ​ ​ពិចារណាមើល​អធិករណ៍​ ​របស់​ភិក្ខុ​នេះ​ ​ដោយ​ឆាប់រហ័ស​ ​តាម​ទំនង​ដែល​មិនបាន​រម្ងាប់​ដោយ​ឆាប់រហ័ស​នេះ​ចុះ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ពួក​ភិក្ខុ​ ​ក៏​ពិចារណា​អធិករណ៍​ ​របស់​ភិក្ខុ​នោះ​តាម​ទំនង​ ​ដែល​មិន​រម្ងាប់​ដោយ​ឆាប់រហ័ស​យ៉ាងនេះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ចំណែក​ភិក្ខុ​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រូវ​អាប​ត្តិ​រឿយ​ៗ​ ​ជា​អ្នក​ច្រើន​ដោយ​អាបត្តិ​ ​កាល​ភិក្ខុ​ទាំងឡាយ​ស្តីប្រដៅ​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ពោល​បន្លែបន្លប់​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​ ​មិន​បោះពាក្យ​ទៅ​ខាងក្រៅ​ ​មិនបាន​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើយ​ ​រមែង​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រើខ្លួន​ចេញ​ចាក​អាបត្តិ​ ​សង្ឃ​គាប់ចិត្ត​ ​ដោយហេតុ​ណា​ ​ក៏​ប្រាប់​ហេតុ​នោះ​ថា​ ​ខ្ញុំ​ធ្វើ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ហេតុ​ដែល​ប្រដៅ​ងាយ​នោះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ត្រូវ​អាប​ត្តិ​រឿយ​ៗ​ ​ជា​អ្នក​ច្រើន​ទៅ​ដោយ​អាបត្តិ​ ​កាល​ភិក្ខុ​ទាំងឡាយ​ ​ស្តីប្រដៅ​ ​ភិក្ខុ​នោះ​ ​ក៏​មិនបាន​ពោល​បន្លែបន្លប់​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​មិនបាន​បោះពាក្យ​ទៅ​ខាងក្រៅ​ ​ទាំង​មិន​ធ្វើ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើយ​ ​តែង​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រើខ្លួន​ចេញ​ចាក​អាបត្តិ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636826630815711253
ទៅកាន់ទំព័រ៖