ព្រះត្រៃបិដក ភាគ ២៣
ម្នាលភទ្ទាលិ សង្ឃមិនទាន់មានច្រើនត្រឹមណា ធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃមានច្រើន ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះសង្ឃ ក្នុងកាលណោះ ព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ដើម្បីការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងឡើង នៃអាសវៈនោះឯង។ ម្នាលភទ្ទាលិ សង្ឃមិនទាន់ដល់នូវលោកដ៏ប្រសើរ... មិនទាន់ដល់នូវយសដ៏ប្រសើរ... មិនទាន់ដល់នូវភាពជាពហុស្សូត... មិនទាន់ដល់នូវភាពជាអ្នកស្គាល់នូវរាត្រី (ច្រើន) ត្រឹមណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃ ដល់នូវភាពជាអ្នកស្គាល់រាត្រី (ច្រើន) ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ក្នុងកាលនោះ ទើបព្រះសាស្តា បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ដើម្បីនឹងការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈនោះឯង។
ID: 636826632515858495
ទៅកាន់ទំព័រ៖