ព្រះត្រៃបិដក ភាគ ២៣
[២] ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ម្នាលកន្ទរកៈ ដំណើរនុ៎ះយ៉ាងនេះហើយ ម្នាលកន្ទរកៈ ដំណើរនោះយ៉ាងនេះហើយ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយក្នុងអតីតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ក៏បានប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគតប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ក៏នឹងប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគតប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរ ម្នាលកន្ទរកៈ ព្រោះក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាអរហន្តខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយៈ រួច ហើយ បានធ្វើសោឡសកិច្ចរួចស្រេច បានដាក់ភារៈចុះហើយ ធ្វើប្រយោជន៍របស់ ខ្លួន ឲ្យ ស្រេចហើយ អស់សំយោជនៈក្នុងភពហើយ មានចិត្តផុតស្រឡះហើយ ព្រោះត្រាស់ដឹង ដោយប្រពៃ ម្នាលកន្ទរកៈ មួយទៀត ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាសេក្ខបុគ្គល រក្សាសីលជាប់ជានិច្ច ប្រព្រឹត្តនៅក្នុងសីលជាប់ជានិច្ច មានបញ្ញាខ្ជាប់ខ្ជួន ប្រព្រឹត្តនៅ ក្នុងបញ្ញាខ្ជាប់ខ្ជួន ពួក
ID: 636826009395938075
ទៅកាន់ទំព័រ៖