ព្រះត្រៃបិដក ភាគ ២៣

 [​១៧៤​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សេចក្តី​នុ៎ះ​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​បុរស​អ្នកបង្ហាត់​សេះ​ ​ដែល​ឈ្លាសវៃ​ ​បាន​សេះ​អាជានេយ្យ​ល្អ​មក​ហើយ​ ​រមែង​ធ្វើ​នូវ​ការ​បង្ហាត់​ ​ដោយ​បង្ហៀរ​ជា​ដម្បូង​។​ ​សេះ​នោះ​ ​កាលបើ​សារថី​ ​ធ្វើ​នូវ​ការ​បង្ហាត់​ ​ចំពោះ​បង្ហៀរ​ហើយ​ ​ពុតត្បុត​ ​កិកកុក​ ​កៀច​បន្តិចបន្តួច​ ​គង់មាន​នៅ​មិនខាន​ ​ដូចជា​សេះ​ ​ដែលគេ​មិនបាន​ធ្វើ​នូវ​ការ​បង្ហាត់​។​ ​សេះ​នោះ​ ​លុះ​គេ​បាន​បង្ហា​ត់​រឿយ​ៗ​ ​បាន​បង្ហាត់​ដោយលំដាប់​ ​ក៏បាន​រាបទាប​ ​ក្នុង​ទីនោះ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​កាលណា​សេះ​អាជានេយ្យ​ល្អ​ ​ដែលគេ​បាន​បង្ហា​ត់​រឿយ​ៗ​ ​បាន​បង្ហាត់​ដោយលំដាប់​ ​ក៏បាន​រាបទាប​ ​ក្នុង​ទីនោះ​ ​អ្នកបង្ហាត់​សេះ​ ​រមែង​ធ្វើ​នូវ​ការ​បង្ហាត់​សេះ​នោះ​ ​តទៅទៀត​ ​ដោយ​ការ​ដាក់​នឹម​។​ ​សេះ​នោះ​ ​កាលដែល​សារថី​ ​ធ្វើ​នូវ​ការ​បង្ហាត់​ដាក់​នឹម​ហើយ​ ​ពុតត្បុត​ ​កិកកុក​ ​កៀច​បន្តិចបន្តួច​ ​គង់នៅ​មាន​មិនខាន​ ​ដូចជា​សេះ​ ​ដែលគេ​មិនបាន​ធ្វើ​នូវ​ការ​បង្ហាត់​។​ ​សេះ​នោះ​ ​លុះ​គេ​បាន​បង្ហា​ត់​រឿយ​ៗ​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636826633059799607
ទៅកាន់ទំព័រ៖