ព្រះត្រៃបិដក ភាគ ២៣

បង្ហាត់​ដោយលំដាប់​ ​ក៏​រាបទាប​ ​ក្នុង​ទីនោះ​ហើយ​ ​ទើប​សារថី​ជា​អ្នកបង្ហាត់​សេះ​ ​បំប៉ន​សេះ​នោះ​ ​ឲ្យ​មាន​សម្បុរ​ល្អ​ ​និង​កំឡាំង​ច្រើន​តទៅទៀត​។​ ​ម្នា​លភ​ទ្ទា​លិ​ ​សេះ​អាជានេយ្យ​ល្អ​ ​ប្រកបដោយ​អង្គ១០​(​១​)​ ​នេះឯង​ ​ជា​សេះ​គួរសម​ដល់​ស្តេច​ ​ជា​សេះ​គួរ​ស្តេច​ប្រើប្រាស់​ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ស្តេច​បាន​ ​សេចក្តី​ទាំងនេះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នា​លភ​ទ្ទា​លិ​ ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​ ​ដែល​ប្រកបដោយ​ធម៌១០ប្រការ​ ​ឈ្មោះថា​ ​ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​ជា​អ្នក​គួរ​ទទួល​អាគន្តុកទាន​ ​ជា​អ្នក​គួរ​ទទួល​ទក្ខិណាទាន​ ​ជា​អ្នក​គួរ​ ​ដល់​អញ្ជលិកម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​ ​អង្គ១០ប្រការ​នោះ​ ​តើ​អ្វីខ្លះ​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​អសេខ​សម្មាទិដ្ឋិ១
​(​១​)​ ​សេះ​អាជានេយ្យ​ ​ប្រកបដោយ​អង្គ១០នោះ​គឺ​ ​អនុ​ក្ក​មេ​ ​ក្នុង​កាល​លើកដាក់​នូវ​ជើង​ព្រមគ្នា​ល្អ១​ ​មណ្ឌលេ​ ​ក្នុង​កាលដែល​ម្ចាស់​ជិះ​វិលវង់​បត់ចុះបត់ឡើង​បាន១​ ​ខុរ​កា​សេ​ ​ក្នុង​កាល​ជាទី​កកាយ​ផែនដី​ដាក់​គេ​ដោយ​ចុង​ក្រចក១​ ​ធា​វេ​ ​ក្នុង​កាលដែល​ត្រូវ​លុន​ ​ឬ​ផាយ​លឿន​ឆាប់​ទាន់ចិត្ត១​ ​រ​វត្ថេ​ ​ក្នុង​កាលដែល​ត្រូវការ​កញ្ជ្រៀវ១​ ​រា​ជ​គុណេ​ ​ក្នុង​កាលដែល​ស្តេច​គួរ​ដឹងគុណ​បំណាច់១​ ​រា​ជ​វំសេ​ ​ក្នុង​វង្ស​នៃ​សេះ​ជា​ស្តេច១​ ​ឧត្តមេ​ ​ជវេ​ ​ក្នុង​កាលដែល​បោល​មាន​សំទុះ​ដ៏​ល្អ១​ ​ឧត្តមេ​ ​ហយេ​ ​ក្នុង​ភាព​នៃ​សេះ​ដ៏​ល្អ១​ ​ឧត្តមេ​ ​សា​ខល្យេ​ ​ក្នុង​កាលដែល​ម្ចាស់​ប្រើ​ដោយ​ពាក្យសំដី​ដ៏​ល្អ​ ​ក៏​ស្តាប់​ពាក្យ​ម្ចាស់​បាន១​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636826633792391509
ទៅកាន់ទំព័រ៖