ព្រះត្រៃបិដក ភាគ ២៣

ឱ​ហ្ន៎​ ​ព្រះមានព្រះភាគ​នៃ​យើង​ ​ទ្រង់​ប្រកប​នូវ​ធម៌​ ​ជាកុសល​ច្រើនយ៉ាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​កាលពីដើម​ ​ពួក​យើងខ្ញុំ​ព្រះអង្គ​បរិភោគ​ក្នុង​វេលា​ល្ងាច​ផង​ ​ក្នុង​វេលា​ព្រឹក​ផង​ ​ក្នុង​វេលា​ថ្ងៃ​ ​ជា​វេលាវិកាល​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សម័យមួយ​ ​ដែល​ព្រះមានព្រះភាគ​ ​បាន​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​លះបង់​ ​នូវ​ការ​បរិភោគ​ ​ក្នុង​វេលា​ថ្ងៃ​ ​ដែល​ជា​វេលាវិកាល​នុ៎ះ​ចេញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​ស​ចក្តី​រាយមាយ​ចិត្ត​ ​និង​ទោមនស្ស​ ​ដោយ​គិតថា​ ​ពួក​គហបតី​ដែល​មាន​សទ្ធា​ ​រមែង​ឲ្យ​នូវ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឧត្តម​ណា​ ​ដល់​យើង​ទាំងឡាយ​ ​ក្នុង​វេលា​ថ្ងៃ​ ​ដែល​ជា​វេលាវិកាល​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ការ​លះបង់​ ​នូវ​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​នោះ​ ​ដល់​យើង​ទាំងឡាយ​ផង​ ​ព្រះ​សុគត​ ​បាន​ត្រាស់​នូវ​ការ​លះ​ចោល​ ​នូវ​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​នោះ​ ​ដល់​យើង​ទាំងឡាយ​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​ឥឡូវនេះ​ ​ពួក​យើងខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​បែរជា​បាន​នូវ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​គោរព​ ​សេចក្តី​ខ្មាសបាប​ ​និង​សេចក្តី​ខ្លាច​បាប​ ​ចំពោះ​ព្រះមានព្រះភាគ​វិញ​ ​កាលបើ​យ៉ាងនេះ​ ​ទើប​យើងខ្ញុំ​ព្រះអង្គ​លះបង់​នូវ​ការ​បរិភោគ​ ​ក្នុង​វេលា​ថ្ងៃ​ ​ដែល​ជា​វេលាវិកាល​ចេញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​ពួក​យើងខ្ញុំ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636826634955108013
ទៅកាន់ទំព័រ៖