ព្រះត្រៃបិដក ភាគ ២៣
ទើបទសមគហបតី អ្នកក្រុងអដ្ឋកៈ ត្រួតត្រាកិច្ចការ ដែលខ្លួនត្រូវធ្វើ ក្នុងក្រុងបាតលិបុត្តនោះរួចហើយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ ក្នុងវេឡុវគ្រាម ទៀបក្រុងវេសាលីនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយអង្គុយក្នុងទីសមគួរ។
[១៩] លុះទសមគហបតី អ្នកក្រុងអដ្ឋកៈអង្គុយក្នុងទីសមគួរហើយ ទើបទូលសួរព្រះអានន្ទមានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ (ចាកអាសវៈ) ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទំាងបានដល់ធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ តើមានដែរឬ។ ព្រះអានន្ទត្ថេរ តបថា ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងបានដល់
ID: 636826016967591148
ទៅកាន់ទំព័រ៖