ព្រះត្រៃបិដក ភាគ ២៣
ជាចំណងមានកំឡាំង ចំណងមាំ ចំណងជាប់ ចំណងមិនពុកផុយ ឬដូចកំណាត់ឈើធំ។ ម្នាលឧទាយី សត្វប្រចៀច ដែលជាប់ដោយចំណងវល្លិ៍ផោម ដែលត្រូវគេសំឡាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ក្នុងទីនោះទៀត ម្នាលឧទាយី បើបុគ្គលណា និយាយយ៉ាងនេះថា សត្វប្រចៀចនោះ ជាប់ដោយចំណងវល្លិ៍ផោមណា តែងត្រូវគេសម្លាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ ក្នុងទីនោះ ដោយចំណងណា ចំណងនោះ របស់សត្វនោះ ជាចំណងឥតកំឡាំង ចំណងមិនមាំ ចំណងពុកផុយ ចំណងមិនមានខ្លឹម ម្នាលឧទាយី បុគ្គលដែលនិយាយនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន សត្វប្រចៀចនោះ ជាប់ដោយចំណងវល្លិ៍ផោមណា តែងត្រូវគេសំឡាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ ក្នុងទីនោះ ដោយចំណងណា ឯចំណងនោះរបស់សត្វនោះ ជាចំណងមានកំឡាំង ចំណងមាំ ចំណងជាប់ ចំណងមិនពុកផុយ ជាកំណាត់ឈើធំ។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះ ដូចមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតប្រាប់ថា ចូរអ្នកទាំងឡាយ លះបង់ នូវអំពើនេះចេញ ពួកមោឃបុរសទាំងនោះ
ID: 636826637846743405
ទៅកាន់ទំព័រ៖