ព្រះត្រៃបិដក ភាគ ២៣
មានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ រួចចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបានឡើយ ព្រោះថាចំណងរបស់បុរសនោះ ជាចំណងតឹង ចំណងមាំ ចំណងខ្ជាប់ខ្ជួន ចំណងមិនផុយ ឬទុកដូចជាកំណាត់ឈើធំ។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះដូចមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតប្រាប់ថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ពួកមោឃបុរសទាំងនោះ និយាយយ៉ាងនេះថា ចុះសមណៈនេះសព្វបើហេតុរប៉ិចរប៉ីបន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ហើយពួកមោឃបុរសទាំងនោះ ក៏មិនលះបង់នូវអំពើនោះចោល ថែមទាំងធ្វើឲ្យទាស់អធ្យាស្រ័យតថាគតទៀត ចំណែកពួកភិក្ខុដែលជាសិក្ខាកាម (តែងធ្វើសេចក្តីអាក់អន់ចិត្ត ចំពោះមោឃបុរសនោះ) ម្នាលឧទាយី កិច្ចដែលត្រូវលះបង់បន្តិចបន្តួច របស់មោឃបុរសទាំងនោះ ទុកជាចំណងតឹង ចំណងមាំ ចំណងខ្ជាប់ខ្ជួន មិនមែនជាចំណងពុកផុយ ឬទុកដូចកំណាត់ឈើធំ។
[១៨០] ម្នាលឧទាយី ដូចគហបតីក្តី គហបតិបុត្រក្តី ជាអ្នកស្តុកស្តម្ភ មានទ្រព្យសម្បត្តិច្រើន មានគ្រឿងប្រើប្រាស់ច្រើន ជាអ្នកសន្សំនូវគំនរមាសឆ្តោរទុកច្រើន ជាអ្នកសន្សំ នូវគំនរស្រូវទុកច្រើន ជាអ្នកសន្សំនូវចំនួនស្រែទុកច្រើន ជាអ្នកសន្សំនូវចំនួនចម្ការទុកច្រើន ជា
ID: 636826640225469460
ទៅកាន់ទំព័រ៖