ព្រះត្រៃបិដក ភាគ ២៣

ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​ ​នេះ​ហៅថា​ ​ការ​កន្លង​នូវ​ទុតិយជ្ឈាន​នោះ​។​ ​ម្នាល​ឧទា​យី​ ​តថាគត​ ​ពោល​នូវ​តតិយជ្ឈាន​ ​នេះឯង​ថា​ ​មិនទាន់​ល្មម​ទេ​ ​តថាគត​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចេញ​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​កន្លង​ឲ្យ​ផុត​ចេញ​។​ ​ចុះ​ការ​កន្លង​នូវ​តតិយជ្ឈាន​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​លះបង់​នូវ​សុខ​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​នេះឯង​ហៅថា​ ​ការ​កន្លង​នូវ​តតិយជ្ឈាន​នោះ​។​ ​ម្នាល​ឧទា​យី​ ​តថាគត​ពោល​នូវ​ចតុត្ថជ្ឈាន​ ​នេះឯង​ថា​ ​មិនទាន់​ល្មម​ទេ​ ​តថាគត​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចេញ​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​កន្លង​ឲ្យ​ផុត​ចេញ​។​ ​ចុះ​ការ​កន្លង​នូវ​ចតុត្ថជ្ឈាន​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​បង់​នូវ​រូបសញ្ញា​ ​ព្រោះ​រលត់​ ​នូវ​បដិឃ​សញ្ញា​ ​ព្រោះ​មិន​មាន​មនសិ​កា​រៈ​ ​ចំពោះ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​នេះ​ហៅថា​ ​ការ​កន្លង​នូវ​ចតុត្ថជ្ឈាន​នោះ​។​ ​ម្នាល​ឧទា​យី​ ​តថាគត​ ​ពោល​នូវ​អាកាសានញ្ចាយតនៈ​ ​នេះឯង​ថា​ ​មិនទាន់​ល្មម​ទេ​ ​តថាគត​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ចេញ​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​កន្លង​ឲ្យ​ផុត​ចេញ​។​ ​ចុះ​ការ​កន្លង​ ​នូវ​អាកាសានញ្ចាយតនៈ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​ឧទា​យី​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636826643479095557
ទៅកាន់ទំព័រ៖