ព្រះត្រៃបិដក ភាគ ២៣
មិនទាន់ដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់នឹងទៅកើតជាឱបបាតិកៈ ព្រោះការអស់ទៅនៃសំយោជនធម៌ ទាំង៥ប្រការ ជាចំណែកខាងក្រោម ដោយសេចក្តីត្រេកអរក្នុងធម៌នោះ និងសេចក្តីរីករាយក្នុងធម៌នោះ ហើយនឹងបរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាពមិនត្រឡប់មក អំពីព្រហ្មលោកនោះវិញឡើយ ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងដល់នូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា នេះឯងជាធម៌ឯក ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ។ ម្នាលគហបតិ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏ចូលកាន់ទុតិយជ្ឈាន ទើបភិក្ខុនោះពិចារណា ដឹងច្បាស់ដូច្នេះថា ទុតិយជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ។បេ។ ទាំងដល់ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ទើបភិក្ខុនោះ ពិចារណា
ID: 636826017534623581
ទៅកាន់ទំព័រ៖