ព្រះត្រៃបិដក ភាគ ២៣
សហម្បតិព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ទៅរកព្រះមានព្រះភាគ ក្រាបទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹងការចូលមក នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែលព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃ ដោយប្រការ យ៉ាងនោះទៀត បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ មិនយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលជាពុំខាន បពិត្រព្រះអង្គដ៏ចំរើន ដូចពូជទាំងឡាយ ដ៏ខ្ចី កាលមិនបានទឹកហើយ នឹងមានការស្វិតស្រពោន ឬនឹងមានដំណើរប្រែប្រួលពុំខាន យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន
ID: 636826645960837504
ទៅកាន់ទំព័រ៖