ព្រះត្រៃបិដក ភាគ ២៣

អន្លង់​ទឹក១​ ​ភ័យ​កើត​ពី​ត្រី​សាហាវ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ទាំង៤នេះឯង​ ​តែង​មាន​ចំពោះ​បុគ្គល​អ្នក​ចុះ​ទឹក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ៤យ៉ាង​ ​តែង​មាន​ចំពោះ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​ចេញ​ចាក​ផ្ទះ​ហើយ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​នេះ​ដែរ​ ​ភ័យ៤យ៉ាងនោះ​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​ភ័យ​កើត​ពីរ​លក១​ ​ភ័យ​កើត​ពី​ក្រពើ១​ ​ភ័យ​កើត​ពី​អន្លង់​ទឹក១​ ​ភ័យ​កើត​ពី​ត្រី​សាហាវ១​។​
 [​១៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​កើតអំពី​រលក​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ពួក​ខ្លះ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ចេញ​ចាក​ផ្ទះ​ហើយ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​សទ្ធា​ ​គិតថា​ ​អាត្មាអញ​ ​មាន​ជាតិ​ ​ជរា​ ​មរណៈ​ ​និង​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​ឧបា​យា​សៈ​ ​គឺ​សេចក្តី​ខ្លោចផ្សា​ចិត្ត​គ្រប​សង្កត់​ ​ឈ្មោះថា​ ​មានទុក្ខ​គ្រប​សង្កត់​ ​មានទុក្ខ​រួបរឹត​ហើយ​ ​ឱ​ធ្វើ​ម្តេច​ហ្ន៎​ ​ការ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ទាំងអស់​នេះ​ ​នឹង​ច្បាស់ប្រាកដ​បាន​។​ ​កាល​ពួក​កុលបុត្រ​នោះ​ ​បួស​ហើយ​ ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​តែង​ទូន្មាន​ប្រៀនប្រដៅ​ ​យ៉ាងនេះ​ថា​ ​អ្នក​គប្បី​ឈាន​ទៅខាងមុខ​ ​យ៉ាងនេះ​ ​អ្នក​គប្បី​ឈាន​ថយក្រោយ​ ​យ៉ាងនេះ​ ​អ្នក​គប្បី​ក្រឡេក​មើលទៅ​ខាងមុខ​ ​យ៉ាងនេះ​ ​អ្នក​គប្បី​ងាកឆ្វេង​ ​ងាកស្តាំ​ ​យ៉ាងនេះ​ ​អ្នក​គប្បី​អង្កុញ​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636826647166976491
ទៅកាន់ទំព័រ៖