ព្រះត្រៃបិដក ភាគ ២៣
ជាពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីក្រពើ នុ៎ះ ជាឈ្មោះរបស់បុគ្គល ដែលឃើញតែត្រង់ការបំពេញផ្ទៃប៉ុណ្ណោះ។
[១៩៣] ម្នាលភិក្ខុទាំងឡាយ ភ័យកើតពីអន្លង់ទឹក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខ ទាំងអស់នេះ នឹងប្រាកដបាន។ កាលដែលកុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានតំកល់ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំងមិនបានសង្រួមឥន្ទ្រិយ ទាំងឡាយឡើយ។ កុលបុត្តនោះ ឃើញគហបតីក្តី គហបតិបុត្តក្តី ក្នុងស្រុកនោះ ឬនិគមនោះ ដែលកំពុងតែឆ្អែត ស្កប់ស្កល់ មូលមិត្តផ្តេកផ្តិត ដោយកាមគុណទាំង៥។ កុលបុត្តនោះ
ID: 636826648631350249
ទៅកាន់ទំព័រ៖