ព្រះត្រៃបិដក ភាគ ២៣
ទាំងដល់ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយយកខ្លួនឯង ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង ដោយប្រការដូច្នេះ ទើបភិក្ខុនោះ ពិចារណា ដឹងច្បាស់ដូច្នេះថា ឧបេក្ខាចេតោវិមុត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួចណា ដែលអាត្មាអញតាក់តែងហើយ បានបង្កើតហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ។បេ។ ទាំងដល់ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។
ID: 636826018026091691
ទៅកាន់ទំព័រ៖