ព្រះត្រៃបិដក ភាគ ២៣

ព្យាករ​ក្នុង​កំណើត​ ​របស់​ពួក​សាវ័ក​ ​ដែល​ធ្វើ​មរណកាល​កន្លងទៅ​ហើយ​ថា​ ​សាវ័ក​ឯណោះ​ ​កើត​ក្នុង​ទីឯណោះ​ ​សាវ័ក​ឯណោះ​ ​កើត​ក្នុង​ទីឯណោះ​ ​ដើម្បីឲ្យ​ជន​ស្ញប់ស្ញែង​ក៏ទេ​ ​ដើម្បី​ប្រលោម​ជន​ក៏ទេ​ ​ដើម្បី​អានិសង្ស​ ​គឺ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ក៏ទេ​ ​(​ឬ​)​ ​គិតថា​ ​ឲ្យ​គេ​ស្គាល់​តថាគត​ ​ក៏ទេ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​កុលបុត្ត​ទាំងឡាយ​ ​មាន​សទ្ធា​ ​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​ ​មា​នបាមោ​ជ្ជៈ​ក្លៀវក្លា​ ​លុះ​កុលបុត្ត​អម្បាល​នោះ​ ​បាន​ស្តាប់​ព្យាករណ៍​នោះ​ហើយ​ ​តែង​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ភាព​ដូច្នោះ​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ការព្យាករណ៍​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​ដល់​បុគ្គល​ទាំងឡាយ​នោះ​ ​អស់កាលជាយូរអង្វែង​។​
 [​១៩៩​]​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ភិក្ខុ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ឮ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​មរណកាល​ធ្វើ​ហើយ​ ​ភិក្ខុ​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​បាន​ឋិតនៅ​ក្នុង​អរហត្តផល​ដូច្នេះ​ ​ភិក្ខុ​នោះ​ ​យល់ឃើញ​លោក​មាន​អាយុ​នោះ​ដោយខ្លួនឯង​ ​ឬ​បាន​ឮ​តៗ​មក​ថា​ ​លោក​មាន​អាយុ​នោះ​ ​មាន​សីល​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​លោក​មាន​អាយុ​នោះ​ ​មានធម៌​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​លោក​មាន​អាយុ​នោះ​ ​មាន​បញ្ញា​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​លោក​មាន​អាយុ​នោះ​ ​មាន​វិហារធម៌​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636826652661920784
ទៅកាន់ទំព័រ៖