ព្រះត្រៃបិដក ភាគ ២៣
[២០១] ម្នាលពួកអនុរុទ្ធ ឧបាសក ក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសកឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាឱបបាតិកៈកំណើត បរិនិព្វានក្នុងលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ៥ ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានធម៌យ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។ ម្នាលពួកអនុរុទ្ធ ឧបាសកក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសកឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសកនោះ
ID: 636826654428041801
ទៅកាន់ទំព័រ៖