ព្រះត្រៃបិដក ភាគ ២៣
មានបញ្ញាយ៉ាងនេះ... មានវិហារធម៌យ៉ាងនេះ... អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។
[២០២] ម្នាលពួកអនុរុទ្ធ ឧបាសិកា ក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា មានសភាពជាឱបបាតិកៈកំណើត បរិនិព្វានក្នុងលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ដូច្នេះ ឧបាសិកានោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ មានវិហារធម៌យ៉ាងនេះ... នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។
ID: 636826654992604092
ទៅកាន់ទំព័រ៖