ព្រះត្រៃបិដក ភាគ ២៣

 [​២០៨​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​មិន​គួរ​មានចិត្ត​រាយមាយ​ ​ឃ្លេងឃ្លោង​ឡើយ​។​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​មានចិត្ត​រាយមាយ​ ​ឃ្លេងឃ្លោង​ហើយ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ចំពោះ​ភិក្ខុ​នោះ​ថា​ ​លោក​មាន​អាយុ​នេះ​ ​ជា​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​នៅ​តាមអំពើចិត្ត​ខ្លួន​ ​ក្នុង​ព្រៃ​ម្នាក់ឯង​មែន​ ​តែ​មានចិត្ត​រាយមាយ​ ​ឃ្លេងឃ្លោង​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នាំឲ្យ​សង្ឃ​លំបាក​ហៅរក​មកកាន់​ជំនុំ​សង្ឃ​ ​លោក​មាន​អាយុ​នោះ​ ​នឹង​មាន​ពួក​ជន​តិះដៀល​ ​ដូច្នេះ​ឯង​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​អ្នក​សមាទាន​ ​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​ទីប្រជុំ​សង្ឃ​ ​មិន​គួរ​ជា​អ្នកមាន​ចិត្តរាយមាយ​ ​ឃ្លេងឃ្លោង​ឡើយ​។​ ​
 [​២០៩​]​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​កាល​នឹង​ទៅកាន់​ទីប្រជុំ​សង្ឃ​ ​នៅក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​កុំ​ជា​អ្នកមាន​មាត់រឹង​ ​កុំ​ជា​អ្នកមាន​វាចា​ឡេះឡោះ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636826657536289582
ទៅកាន់ទំព័រ៖