ព្រះត្រៃបិដក ភាគ ២៣
ជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក។
[២១៤] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រារព្ធព្យាយាម។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកខ្ជិលច្រអូសហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកខ្ជិលច្រអូស លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រារព្ធព្យាយាម។
[២១៥] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកតាំងស្មារតីឲ្យមាំ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកភ្លេចស្មារតីហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង
ID: 636826658870005866
ទៅកាន់ទំព័រ៖