ព្រះត្រៃបិដក ភាគ ២៣
ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកគ្មានប្រាជ្ញា លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានប្រាជ្ញា។
[២១៨] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងអភិធម្ម និងអភិវិន័យ។ ម្នាលលោកមានអាយុទាំងឡាយ ពួកជនអ្នកសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យ ចំពោះភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គង់មាន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ត្រូវគេសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យ ហើយឆ្លើយមិនរួច នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ តាមអំពើចិត្តខ្លួន នៅក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ត្រូវគេសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យហើយ ឆ្លើយមិនរួច លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីជាអ្នកធ្វើសេចក្តីព្យាយាម ក្នុងអភិធម្ម និងអភិវិន័យ។
ID: 636826659536223972
ទៅកាន់ទំព័រ៖