ព្រះត្រៃបិដក ភាគ ២៣
យើងទាំងនោះ នឹងលះបង់អានិសង្ស ដែលត្រូវបានក្នុងបច្ចុប្បន្ន ហើយស្ទុះតាមរកអានិសង្ស ដែលត្រូវបាន ក្នុងអនាគតទៅវិញ ដូចម្តេចកើត ពួកយើងនឹងនៅតែបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលដដែល យ៉ាងនេះមែនឬ។ ព្រះករុណា ព្រះអង្គ មែន។
[២២៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ អកុសលធម៌ទាំងឡាយ របស់គេនោះ រមែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនយល់ទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ក្រែងយល់ធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលសុខវេទនាបែបនេះហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ មួយទៀត បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលសុខវេទនាបែបនេះហើយ អកុសលធម៌ទាំងឡាយ រមែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាប
ID: 636826663109438348
ទៅកាន់ទំព័រ៖