ព្រះត្រៃបិដក ភាគ ២៣

អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​សម្រេច​នៅ​ ​ដោយ​សុខវេទនា​បែបនេះ​ចុះ​។​
 [​២២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ហេតុ​នុ៎ះ​ ​តថាគត​មិនធ្លាប់​ដឹង​ ​មិនធ្លាប់​ឃើញ​ ​មិនធ្លាប់​យល់​ ​មិនធ្លាប់​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនធ្លាប់​ពាល់ត្រូវ​ ​ដោយ​ប្រាជ្ញា​ថា​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​ទុក្ខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កាលបើ​តថាគត​ ​មិនដឹង​យ៉ាងនេះ​ទេ​ ​ហើយ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះ​ទុក្ខវេទនា​បែបនេះ​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​ ​សមគួរ​ដល់​តថាគត​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​សមគួរ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ហេតុ​នុ៎ះ​ ​តថាគត​ធ្លាប់​ដឹង​ ​ធ្លាប់​ឃើញ​ ​ធ្លាប់​យល់​ ​ធ្លាប់ធ្វើ​ឲ្យ​ជាក់ច្បាស់​ ​ធ្លាប់​ពាល់ត្រូវ​ ​ដោយ​ប្រាជ្ញា​ថា​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​ទុក្ខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​ទុក្ខវេទនា​បែបនេះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ហេតុ​នុ៎ះ​ ​តថាគត​
ថយ | ទំព័រទី ៣៩០ | បន្ទាប់
ID: 636826664019500401
ទៅកាន់ទំព័រ៖