ព្រះត្រៃបិដក ភាគ ២៣
ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយអទុក្ខមសុខវេទនាបែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរ ដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយអទុក្ខមសុខវេទនាបែបនេះចុះ។
[២២៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងពោលថា ភិក្ខុទាំងអស់ ត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដូច្នេះក៏ទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតនឹងបានពោលថា ភិក្ខុទាំងអស់ មិនត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដូច្នេះក៏ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ មាន
ID: 636826664874249290
ទៅកាន់ទំព័រ៖