ព្រះត្រៃបិដក ភាគ ២៣
ធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញ នូវផលនៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុទាំងឡាយនេះហើយ ទើបពោលថា ពួកភិក្ខុទាំងនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ។
[២៣០] ម្នាលភិក្ខុទាំងឡាយ បុគ្គល៧ពួកនេះ តែងមានគ្រប់គ្រាន់ក្នុងលោក បុគ្គល៧ពួក ដូចម្តេចខ្លះ គឺឧភតោភាគវិមុត្តបុគ្គល១ បញ្ញាវិមុត្តបុគ្គល១ កាយសក្ខីបុគ្គល១ ទិដ្ឋិប្បត្តបុគ្គល១ សទ្ធាវិមុត្តបុគ្គល១ ធម្មានុសារីបុគ្គល១ សទ្ធានុសារីបុគ្គល១។
[២៣១] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ឧភតោភាគវិមុត្តៈ នោះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ ពាល់ត្រូវនូវវិមោក្ខទាំងឡាយ ដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយផង បានឃើញច្បាស់ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាផង អាសវៈទាំងឡាយ របស់បុគ្គលនោះ អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ឧភតោភាគវិមុត្តបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត
ID: 636826665458802724
ទៅកាន់ទំព័រ៖