ព្រះត្រៃបិដក ភាគ ២៣

ទាំងឡាយ​ពួក​ខ្លះ​ ​របស់​បុគ្គល​នោះ​ ​ក៏​អស់​ទៅ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​កាយ​សក្ខី​បុគ្គល​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​ភិក្ខុ​នេះឯង​ ​ទើបត្រូវ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ត្រាតែ​លោក​មាន​អាយុ​នេះ​ ​សេព​នូវ​សេនាសនៈ​ដ៏​សមគួរ​ ​សេពគប់​នូវ​កល្យាណមិត្ត​ ​ទូន្មាន​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោកុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោកុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពិចារណា​ឃើញ​ផល​ ​នៃ​សេចក្តី​មិន​ប្រមាទ​នេះឯង​ ​របស់​ភិក្ខុ​នេះ​ ​ច្បាស់​ហើយ​ ​ទើបបាន​ពោល​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវតែ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​។​
 [​២៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ឈ្មោះ​ ​ទិដ្ឋិ​ប្ប​ត្តៈ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​មិនបាន​ពាល់ត្រូវ​ ​នូវ​វិមោក្ខ​ទាំងឡាយ​ដ៏​ល្អិត​ ​មិន​មាន​រូប​ ​ព្រោះ​កន្លង​ផុត​រូប​ដោយ​កាយ​ទេ​ ​គ្រាន់តែ​បានឃើញ​ ​(​នូវ​អរិយសច្ច​ធម៌​)​ ​ដោយ​ប្រាជ្ញា​ប៉ុណ្ណោះ​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636826666129931110
ទៅកាន់ទំព័រ៖