ព្រះត្រៃបិដក ភាគ ២៣

ធ្វើ​ ​នូវ​ហេតុ​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ជាប់​ចំពាក់​ដោយ​អាមិសៈ​ទាំងឡាយ​ ​ដោយ​ប្រការ​ទាំងពួង​មែន​ឬ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​សាវ័ក​ ​ជា​អ្នកមាន​សទ្ធា​ ​កាន់​តាម​ ​ហើយ​ប្រព្រឹត្ត​ ​ក្នុង​សាសនា​ ​នៃ​ព្រះ​សាស្តា​ ​សភាវៈ​នេះ​ ​តែង​មាន​ថា​ ​ព្រះមានព្រះភាគ​ ​ជា​សាស្តា​ ​អាត្មាអញ​ ​ជា​សាវ័ក​ ​ព្រះមានព្រះភាគ​ ​តែង​ទ្រង់​ជ្រាប​ ​(​នូវ​អានិសង្ស​ ​ក្នុង​ការ​បរិភោគ​តែម្តង​)​ ​អាត្មាអញ​ ​មិនបាន​ដឹង​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​សាវ័ក​មាន​សទ្ធា​ ​កាន់​តាម​ ​ហើយ​ប្រព្រឹត្ត​ ​ក្នុង​សាសនា​ ​នៃ​ព្រះ​សាស្តា​ ​សាសនា​ ​របស់​ព្រះ​សាស្តា​ ​នឹង​ដុះដាល​ ​មាន​ឱជៈ​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​សាវ័ក​ ​ជា​អ្នកមាន​សទ្ធា​ ​កាន់​តាម​ហើយ​ ​ប្រព្រឹត្ត​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​សភាវៈ​នេះ​ ​តែង​មាន​ថា​ ​សូមឲ្យ​ស្បែក​ ​សរសៃ​ ​និង​ឆ្អឹង​ ​សល់​នៅ​ចុះ​ ​ឯ​សាច់ឈាម​ ​ក្នុង​សរីរៈ​ ​របស់​អាត្មាអញ​ ​ចង់​រីងស្ងួត​ ​ក៏​រីងស្ងួត​ទៅចុះ​ ​កិច្ច​ណា​ ​ដែល​បុគ្គល​ ​ត្រូវ​បាន​ដោយ​កម្លាំង​ ​របស់​បុរស​ ​ដោយ​ព្យាយាម​ ​របស់​បុរស​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​របស់​បុរស​ ​បើ​អាត្មាអញ​ ​មិនទាន់​សម្រេច​កិច្ច​នោះ​ទេ​ ​ក៏​មិន​បន្ធូរបន្ថយ​ព្យាយាម​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​សាវ័ក​ ​អ្នកមាន​សទ្ធា​ ​កាន់​តាម​ហើយ​ ​ប្រព្រឹត្ត​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​បណ្តា​ផល​ទាំងពីរ​ ​ផល​ណាមួយ​ ​តែង​បានសម្រេច​ ​ក្នុង​បច្ចុប្បន្ន​ពុំខាន​
ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 636826668387240221
ទៅកាន់ទំព័រ៖