ព្រះត្រៃបិដក ភាគ ២៣

លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ក្រាល​សង្ឃាដិ​ឲ្យ​ជា៤ជាន់​ ​ហើយ​សម្រេច​នូវ​សីហសេយ្យា​ ​ផ្អៀង​ខាងស្តាំ​ ​គង​ព្រះបាទ​ដោយ​ព្រះបាទ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​កំណត់ទុក​ក្នុង​ហឫទ័យ​ ​នូវ​ឧដ្ឋានសញ្ញា​ ​គឺ​សេចក្តី​សំគាល់​ ​នូវ​ការ​ក្រោក​ឡើងវិញ​។​
 [​២៦​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​សំដែង​ចំពោះ​មហា​នាម​សក្យៈ​ថា​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ជា​អ្នក​ស្គាល់ប្រមាណ​ក្នុង​ភោជន​ ​ជា​អ្នក​ប្រកប​នូវ​ការ​ភ្ញាក់​រលឹក​ ​ជា​អ្នក​ប្រកបដោយ​សប្បុរិសធម៌​ទាំង៧ប្រការ​ ​ជា​អ្នក​បាន​ដូចប្រាថ្នា​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជាហេតុ​នៃ​កិរិយា​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ជា​អ្នក​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​។​
 [​២៧​]​ ​បពិត្រ​មហា​នាម​ ​ចុះ​អរិយសាវ័ក​ ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​តើ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ល្អ​ក្នុង​បាតិមោក្ខ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​ដែល​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636826020458940842
ទៅកាន់ទំព័រ៖