ព្រះត្រៃបិដក ភាគ ២៣
ព្រះអង្គប្រសើរបំផុត ដោយសីលាទិគុណ ព្រះអង្គជាសារថីទូន្មានបុរស ព្រះអង្គជាសាស្តា របស់ពួកទេវតា និងមនុស្ស ព្រះអង្គត្រាស់ដឹងសច្ចធម៌ ព្រះអង្គបំបាត់បង់ត្រៃភព ដូច្នេះ១ ជាអ្នកមានសេចក្តីខ្មាស រមែងអៀនខ្មាសចំពោះកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែងអៀនខ្មាសចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក១ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុតចំពោះកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក១ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ រមែងប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ លោកបានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិ គឺបញ្ញា១ ជាអ្នកផ្តួចផ្តើមសេចក្តីព្យាយាម ដើម្បីលះអកុសលធម៌ ដើម្បីបំពេញកុសលធម៌ ជាអ្នកមានកម្លាំងព្យាយាម ខ្មីឃ្មាតមុតមាំ មិនដាក់ធុរៈចោល ចំពោះកុសលធម៌ទាំងឡាយ១ ជាអ្នកមានសតិ
ID: 636826021531802206
ទៅកាន់ទំព័រ៖