ព្រះត្រៃបិដក ភាគ ២៣

ខ្សឹកខ្សួល​ ​ដើម្បី​ធ្វើទុក្ខ​ ​និង​ទោមនស្ស​ឲ្យអស់​ទៅ​ ​ដើម្បី​បាន​អរិយមគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ជា​ប្រាកដ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ជា​គ្រហស្ថ​ស្លៀក​ពាក់ស​ ​តែង​មានចិត្ត​តាំង​ល្អ​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ទាំង៤នេះ​ ​មួយដងមួយកាល​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ពិចារណា​នូវ​កាយ​ក្នុង​កាយ​នេះ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានសម្បជញ្ញៈ​ ​និង​ស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​តែង​ពិចារណា​នូវ​វេទនា​ក្នុង​វេទនា​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានសម្បជញ្ញៈ​ ​និង​ស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​តែង​ពិចារណា​នូវ​ចិត្ត​ក្នុងចិត្ត​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានសម្បជញ្ញៈ​ ​និង​ស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​តែង​ពិចារណា​នូវ​ធម៌​ក្នុង​ធម៌​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានសម្បជញ្ញៈ​ ​និង​ស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​កាលបើ​មនុស្ស​មាន​ចិ​ត្ត​សាំ​ញុំា​យ៉ាងនេះ
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636826009924678317
ទៅកាន់ទំព័រ៖