ព្រះត្រៃបិដក ភាគ ២៣
បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ អាសវៈដែលមានភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ គឺសេចក្តីមិនក្រោធ ហើយលះបង់សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៦] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណា
ID: 636826027808021186
ទៅកាន់ទំព័រ៖