ព្រះត្រៃបិដក ភាគ ២៣
ទៅក្នុងរណ្តៅ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តើបុរសនោះ គួរបង្អោនកាយ (ទៅកាន់រណ្តៅ) នោះដូច្នេះខ្លះ ដូច្នោះខ្លះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរបង្អោនកាយទៅឡើយ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ ដឹងច្បាស់ថា បើអាត្មាអញ នឹងធ្លាក់រណ្តៅរងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះរណ្តៅរងើកភ្លើងនោះជាហេតុ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរណ្តៅរងើកភ្លើង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥១] ម្នាលគហបតី ដូចជាបុរស យល់សប្តិឃើញអារាម ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ និងស្រះបោក្ខរណី ជាទីសប្បាយ លុះបុរសនោះភ្ញាក់ឡើង មិនឃើញអ្វីមួយឡើយ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយយល់សប្តិ មានទុក្ខច្រើន
ID: 636826029658006999
ទៅកាន់ទំព័រ៖