ព្រះត្រៃបិដក ភាគ ២៣
ពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរបស់ខ្ចីគេ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥៣] ម្នាលគហបតី ដូចជាដងព្រៃស្តុក នៅជិតស្រុក ឬនិគម មានដើមឈើក្នុងព្រៃនោះ ជាឈើមានផ្លែផ្អែមផង មានផ្លែដ៏ច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ទើបមានបុរសម្នាក់ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅស្វែងរកផ្លែ ក៏ដើរមកដល់ បុរសនោះ ដើរចូលទៅកាន់ដងព្រៃនោះ ឃើញដើមឈើនោះ មានផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯងមានផ្លែផ្អែមផង មានផ្លែច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏ចេះឡើងឈើដែរ បើដូច្នោះ មានតែអាត្មាអញឡើងកាន់ដើមឈើនេះ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏ឡើងកាន់ដើមឈើនោះ ទំពាស៊ីត្រាតែឆ្អែតផង
ID: 636826030229479685
ទៅកាន់ទំព័រ៖