ព្រះត្រៃបិដក ភាគ ២៣

 [​៥៨​]​ ​ម្នាល​ជីវកៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​ស្រុក​ ​ឬ​និគម​ណាមួយ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣​ ​ទិសទី៤​ ​ដូចគ្នា​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​សភាព​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​វេរា​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​(​១​)​ ​ទាំងពួង​។​ ​គហបតី​ ​ឬ​គហបតី​បុត្ត​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និមន្ត​ដោយ​ភត្ត​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ម្នាល​ជីវកៈ​ ​កាលបើ​ភិក្ខុ​មានប្រាថ្នា​ ​ក៏​ទទួល​និមន្ត​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ភិក្ខុ​នោះ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​ព្រឹក​ ​ក៏​ចូល​ទៅកាន់​ផ្ទះ​ ​នៃ​គហបតី​ ​ឬ​គហបតី​បុត្ត​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ហើយ​។​ ​ឯ​គហបតី​ ​ឬ​គហបតី​បុត្ត​នោះ​ ​ក៏​អង្គាស​ភិក្ខុ​នោះ​ ​ដោយ​បិណ្ឌបាត​ ​ដ៏​ផ្ចិតផ្ចង់​។​ ​ភិក្ខុ​នោះ​មិន​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​គហបតី​ ​ឬ​គហបតី​បុត្ត​នេះ​ ​អង្គាស​អាត្មាអញ​ ​ដោយ​បិណ្ឌបាត​ដ៏​ផ្ចិតផ្ចង់​ ​ដោយ​ប្រពៃ​ណាស់​ហ្ន៎​ ​
​(​១​)​ ​ដោយ​សភាព​នៃ​ចិត្ត​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​សត្វ​ទាំងពួង​ ​ដែល​ផ្សេងគ្នា​ ​មាន​សត្វ​ថោកទាប​ ​យ៉ាង​កណ្តាល​ ​និង​ឧក្រិដ្ឋ​ ​សត្វ​ជា​មិត្ត​ ​ជាស​ត្រូវ​ ​និង​យ៉ាង​កណ្តាល​ជាដើម​។​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636826032579834118
ទៅកាន់ទំព័រ៖