ព្រះត្រៃបិដក ភាគ ២៣

ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ច្បាស់​នឹង​ភ្នែក​របស់​ខ្លួន​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​មាន​កិរិយា​នៅ​ដោយ​ឧបេក្ខា​ពិត​។​ ​ម្នាល​ជីវកៈ​ ​បុគ្គល​មាន​សេចក្តី​បៀតបៀន​ ​សេចក្តី​អផ្សុក​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ដោយ​រាគៈ​ ​ទោសៈ​ ​មោហៈ​ណា​ ​រាគៈ​ ​ទោសៈ​ ​និង​មោហៈ​នោះ​ ​តថាគត​ ​បាន​លះបង់​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ជាស​ភាវៈ​ដល់​នូវ​ការ​សាបសូន្យ​ ​មាន​សភាវៈ​មិនកើត​ឡើង​តទៅ​ ​ម្នាល​ជីវកៈ​ ​បើ​អ្នក​និយាយ​អាស្រ័យហេតុ​នេះ​ ​តថាគត​ ​ក៏​យល់ព្រម​នូវ​ពាក្យ​នេះ​ ​របស់​អ្នក​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​អាស្រ័យហេតុ​ហ្នឹងឯង​។​
 [​៦០​]​ ​ម្នាល​ជីវកៈ​ ​បុគ្គល​ណា​សម្លាប់សត្វ​ ​ចំពោះ​តថាគត​ ​ឬ​សាវ័ក​របស់​តថាគត​ ​បុគ្គល​នោះ​ ​តែង​ទទួល​បាប​ច្រើន​ ​ដោយ​ឋានៈ៥យ៉ាង​ ​បុគ្គល​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​នាំ​យក​សត្វ​ឯណោះ​ ​មក​ដោយ​ឋានៈ​ណា​ ​តែង​ទទួល​នូវ​បាប​ច្រើន​ ​ដោយ​ឋានៈ​នេះ​ជាបឋម​ ​សត្វ​នោះ​ ​កាលដែល​គេ​យក​ខ្សែ​ទាក់ក​ដឹក​យក​មក​ ​ក៏​ទទួល​ទុក្ខទោមនស្ស​ ​ដោយ​ឋានៈ​ណា​ ​បុគ្គល​នោះ​ ​តែង​ទទួល​បាប​ច្រើន​ ​ដោយ​ឋានៈ​នេះ​ជា​គំរប់​ពីរ​ ​បុគ្គល​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636826033600282484
ទៅកាន់ទំព័រ៖