ព្រះត្រៃបិដក ភាគ ២៣
[៦៣] លុះទីឃតបស្សីនិគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត បញ្ញត្តកម្ម ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ទីឃតបស្សីតបថា អាវុសោគោតម និគន្ថនាដបុត្ត មិនធ្លាប់បញ្ញត្តនូវកម្ម ថាកម្មដូច្នេះឡើយ អាវុសោគោតម និគន្ថនាដបុត្ត ធ្លាប់បញ្ញត្តនូវទណ្ឌៈ ថាទណ្ឌៈ ប៉ុណ្ណោះឯង។ ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត តែងបញ្ញត្តនូវទណ្ឌៈ ប៉ុន្មានយ៉ាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានប៉ុន្មាន។ អាវុសោគោតម និគន្ថនាដបុត្ត តែបញ្ញត្ត នូវទណ្ឌៈ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមាន៣យ៉ាង គឺកាយទណ្ឌៈ១ វចីទណ្ឌៈ១ មនោទណ្ឌៈ១។ ម្នាលតបស្សី ចុះកាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង ឬក៏ដូចគ្នា។ អាវុសោគតោម កាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង មិនដូចគ្នាទេ។ ម្នាលតបស្សី បណ្តាទណ្ឌៈទាំង៣នេះ
ID: 636826034791880639
ទៅកាន់ទំព័រ៖