ព្រះត្រៃបិដក ភាគ ២៣

 [​៦៤​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​អាវុសោ​គោតម​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ទណ្ឌៈ​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​នៃ​បាបកម្ម​ ​ថា​មាន​ប៉ុន្មាន​។​ ​ម្នាល​តបស្សី​ ​តថាគត​ ​មិនធ្លាប់​បញ្ញត្ត​នូវ​ទណ្ឌៈ​ ​ថា​ទណ្ឌៈ​ដូច្នេះ​ទេ​ ​ម្នាល​តបស្សី​ ​តថាគត​ ​ធ្លាប់​បញ្ញត្ត​តែ​កម្ម​ ​ថា​កម្ម​ប៉ុណ្ណោះ​ឯង​។​ ​អាវុសោ​គោតម​ ​ចុះ​ព្រះអង្គ​ ​ទ្រង់​បញ្ញត្ត​កម្ម​ ​មាន​ប៉ុន្មាន​ ​ក្នុង​ការធ្វើបាប​កម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​នៃ​បាបកម្ម​ ​ថា​មាន​ប៉ុន្មាន​។​ ​ម្នាល​តបស្សី​ ​តថាគត​បញ្ញត្ត​នូវ​កម្ម​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​នៃ​បាបកម្ម​ ​ថា​មាន៣យ៉ាង​ ​គឺ​កាយ​កម្ម១​ ​វចីកម្ម១​ ​មនោ​កម្ម១​។​ ​អាវុសោ​គោតម​ ​ចុះ​កាយ​កម្ម​ផ្សេង​ ​វចីកម្ម​ផ្សេង​ ​មនោ​កម្ម​ផ្សេង​ ​ឬអ្វី​។​ ​ម្នាល​តបស្សី​ ​កាយ​កម្ម​ផ្សេង​ ​វចីកម្ម​ផ្សេង​ ​មនោ​កម្ម​ផ្សេង​។​ ​អាវុសោ​គោតម​ ​បណ្តា​កម្ម​ទាំង៣នេះ​ ​ដែល​ព្រះអង្គ​ចែក​ហើយ​យ៉ាងនេះ​ ​ញែក​ហើយ​យ៉ាងនេះ​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​កម្ម​ណា​ ​ថា​មានទោស​ធំជាង​គេ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636826035281828663
ទៅកាន់ទំព័រ៖