ព្រះត្រៃបិដក ភាគ ២៣

និ​គន្ថ​នាដ​បុត្ត​ ​បានឃើញ​ទីឃ​តបស្សី​និគ្រន្ថ​ ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​ទីឃ​តបស្សី​និគ្រន្ថ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​តបស្សី​ ​ចុះ​អ្នកឯង​ទើប​មក​ពីណា​ ​ទាំង​ថ្ងៃ​ម្ល៉េះ​(​១​)​ ​។​ ​ទីឃ​តបស្សី​តប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​មក​អំពីសំណាក់​ព្រះសមណគោតម​ឯណោះ​។​ ​និ​គន្ថ​នាដ​បុត្ត​សួរ​ថា​ ​នែ​តបស្សី​ ​ចុះ​អ្នកមាន​ក​ថា​សល្លាបៈ​បន្តិចបន្តួច​(​២​)​ ​ជាមួយនឹង​ព្រះសមណគោតម​ដែរ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​មានក​ថា​សល្លាបៈ​ ​បន្តិចបន្តួច​ជាមួយនឹង​ព្រះសមណគោតម​ដែរ​។​ ​នែ​តបស្សី​ ​អ្នកមាន​ក​ថា​សល្លាបៈ​បន្តិចបន្តួច​ ​ជាមួយនឹង​ព្រះសមណគោតម​ ​តើ​ដូចម្តេច​។​ ​ទើប​ទីឃ​តបស្សី​និគ្រន្ថ​ ​ក៏​រៀបរាប់​ក​ថា​សល្លាបៈ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​ទាំងអស់​ ​ដល់​និ​គន្ថ​នាដ​បុត្ត​។​ ​កាលបើ​ទីឃ​តបស្សី​និគ្រន្ថ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​និ​គន្ថ​នាដ​បុត្ត​ ​និយាយ​នឹង​ទីឃ​តបស្សី​និគ្រន្ថ​ដូច្នេះ​ថា​ ​នែ​តបស្សី​ ​ពីរោះ​ណាស់​ ​ៗ​ ​សាវ័ក​ដែល​ជា​អ្នកចេះដឹង​ ​អាច​ដឹង​ច្បាស់​សាសនា​របស់​
​(​១​)​ ​ហួស​វេលា​ថ្ងៃត្រង់​ទៅ​។​ ​(​២​)​ ​ការ​និយាយ​ដោយ​សំដី​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636826036031631549
ទៅកាន់ទំព័រ៖