ព្រះត្រៃបិដក ភាគ ២៤

សុត្តន្ត​បិដក​ ​មជ្ឈិមនិកាយ​ ​មជ្ឈិម​បណ្ណា​សក​ ​បញ្ច​ម​ភាគ​
​បរិ​ព្វា​ជ​ក​វគ្គ​
​ចូ​ឡ​វ​ច្ឆ​គោត្ត​សូត្រ​ ​ទី១​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អាស្រ័យ​នៅក្នុង​អារាម​ ​របស់​បរិ​ព្វា​ជ​ក​ ​ដែល​មាន​ដើម​ស្វាយស​មួយ​ដើម​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ទ្រង់ព្រះតម្រិះ​ ​យ៉ាងនេះ​ថា​ ​ការ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​វេសាលី​ ​នៅព្រឹកពេក​ណាស់​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​ឆៀងចូល​ទៅ​រក​បរិ​ព្វា​ជ​ក​ ​ឈ្មោះ​ ​វ​ច្ឆ​គោត្ត​ ​ឯ​អារាម​របស់​បរិ​ព្វា​ជ​ក​ ​ដែល​មាន​ដើម​ស្វាយស​មួយ​ដើម​សិន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ស្តេច​ចូល​ទៅ​រក​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ឯ​អារាម​របស់​បរិ​ព្វា​ជ​ក​ ​ដែល​មាន​ដើម​ស្វាយស​មួយ​ដើម​ហើយ​។​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​បានឃើញ​ព្រះមានព្រះភាគ​ ​កំពុង​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​បាន​ក្រាប​
ទំព័រទី ១ | បន្ទាប់
ID: 636830144960728851
ទៅកាន់ទំព័រ៖