ព្រះត្រៃបិដក ភាគ ២៤

ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​ ​អំពី​មរណៈ​ទៅ​ ​មិនកើត​ទៀត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​ ​អំពី​មរណៈ​ទៅ​ ​មិនកើត​ទៀត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​នេះឯង​ជា​ពាក្យពិត​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636830147537896256
ទៅកាន់ទំព័រ៖